Skip to content
Joao Felix សរសើរកីឡាករវ័យក្មេងម្នាក់របស់ Chelsea មុនតតាំងគ្នានៅ UCL យប់នេះ
    ទំព័រដើម  »  កីឡាជាតិ

Joao Felix សរសើរកីឡាករវ័យក្មេងម្នាក់របស់ Chelsea មុនតតាំងគ្នានៅ UCL យប់នេះ

ក្រុម Atletico Madrid របស់ Joao Felix នឹងជួបប្រកួតជាមួយក្រុម Celsea របស់ Mason Mount ក្នុងជំនួប UEFA Champions League វគ្គ១៦ក្រុមចុងក្រោយដែល ធ្វើឡើងនៅទឹកដីកណ្ដាលក្នុងប្រទេសរ៉ូម៉ានី។

មុនការប្រកួតមកដល់ Felix បាននិយាយលើកសរសើរពីរបៀបលេងរបស់ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ ដោយចាប់អារម្មណ៍ពីទេពកោសល្យរបស់កីឡាករជនជាតិអង់គ្លេស មុនពេលគេបង្ហាញខ្លួនក្នុងការប្រកួតនៅ Premier League ទៅទៀត។

Felix បាននិយាយថា៖ “ខ្ញុំចូលចិត្តរបៀបដែលគេលេង របៀបដែលគេអូសបាល់ និងរបៀបដែលគេប៉ះបាល់។ ខ្ញុំធ្លាប់លេងជាមួយ Chris Willock នៅ Benfica កាលពី៣ ទៅ៤ឆ្នាំមុន ហើយគេបានប្រាប់ខ្ញុំថា Chelsea មានកីឡាករម្នាក់ដែលគេគិតថា ស្រដៀងទៅនឹងខ្ញុំ ហើយម្នាក់នោះគឺជា Mason Mount”។

“ប៉ុន្មានឆ្នាំបន្ទាប់ Mount មកលេងនៅក្រុមធំរបស់ Chelsea ហើយខ្ញុំពេញចិត្តការលេងរបស់គេ។ Chris បានប្រាប់ខ្ញុំពីគេមុនពេលគេបង្ហាញខ្លួននៅ Premier League ដូច្នេះខ្ញុំរង់ចាំមើលគេចូលលេង”។

ប្រៀបធៀបស្ថិតិកីឡាករទាំងពីររូបនេះ Felix រួមចំណែករកគ្រាប់បាល់បាន៩គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុម៥គ្រាប់ ពីការបង្ហាញខ្លួន ២៧លើកគ្រប់កម្មវិធីប្រកួត ក្នុងរដូវកាល ២០២០-២១ ដោយគេលេងបានប្រសើរជាងរដូវកាលដំបូងដែលទើបផ្លាស់មក Atletico Madrid។

ដោយឡែក Mason Mount ត្រូវបានចាត់ទុកថាជាកីឡាករដែលលេងបានល្អបំផុតមួយរូបនៅ Chelsea ដោយរកគ្រាប់បាល់បាន៥គ្រាប់ និង assist ៦គ្រាប់ ពីការបង្ហាញខ្លួន៣៣លើកឱ្យក្រុមតោខៀវ៕