ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិប្រ៊ុយណេដោយលទ្ធផល ៥-១ ក្នុងជំនួបពូលA នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៏ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូឆ្នាំ២០២២។
ក្នុងវគ្គទី១ ក្រុមប្រ៊ុយណេបានបើកការនាំមុខក្រុមគោព្រៃកម្ពុជា នៅនាទី២១ កីឡាករពាក់ស្លាកលេខ៥ Nurukhwan Othman បានតែបញ្ចូលទីពេញមួយក្បាល ក្រោយបាល់លើកចេញពីជ្រុង ។ រំលងបានតែ១០នាទី កម្ពុជាបានតាមស្មើមកវិញ ១ ទល់នឹង១ ដោយខ្សែរការពារ ជួន ចាន់ចាវ នៅនាទី៣១ បន្ទាប់ពីការបញ្ជូនបានយ៉ាងល្អពីខ្សែរការពារ ទេស សម្បត្តិក្រោយប្រើបច្ចេកទេសញាក់ផុតខ្សែរការពារ ប្រ៊ុយណេរហូតទៅដល់ពីររូប រួចបញ្ជូនទៅដល់ចាន់ចាវ តែតមួយក្បាលសម្រេចទីតែម្ដង។ បន្ទាប់មកកម្ពុជាបានបង្កើតឱកាសជាច្រើនលើកទៀត តែមិនមានគ្រាប់បាល់អ្វីប្រែប្រួលនោះទេ។ ចប់វគ្គទី១ ក្រុមជម្រើសជាតិកម្ពុជា ១ និង ក្រុមជម្រើសជាតិប្រ៊ុយណេ១។
ចូលមកដល់វគ្គទី២ កម្ពុជាបានផ្លាស់ប្ដូរតំបន់ប្រយុទ្ធមួយចំនួនដូចជា លឹម ពិសុទ្ធ និងសៀង ចន្ធា បានជំនួស រុឹង ប៊ុនហៀង សាទី ។ មិនយូរប៉ុន្នាន ខ្សែប្រយុទ្ធកូនកាត់ខ្មែរអាមេរិក ឌឿង នីកូឡាស រកបានគ្រាប់បាល់ដំបូងសម្រាប់កម្ពុជាក្នុងការចូលលេងលេីកទី៤ ដោយស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្នុងនាទី៤៩ បន្ទាប់ពីអ្នលចាំទីប្រ៊ុយណេបង្កកំហុសធ្វេីឱ្យរូបគេដួ់ លក្នុងប្រអប់។ ចូលមកដល់នាទី៧៣ កែវ សុខផេង បានបញ្ចូលទីបន្ថែម១គ្រាប់ទៀតទៅលើក្រុមប្រ៊ុយណេដោយបាល់ពិន័យ១១ម៉ែត្រដដែល។ កម្ពុជាបានបន្ថែមគ្រាប់នាំមុខជាបន្តបន្ទាប់ ២គ្រាប់បន្ថែមទៀតដោយ លឹម ពិសុទ្ធ នៅនាទី៨០ និង នាទី៨៨ ដែលជា២ គ្រាប់ធ្វើបានក្នុង១ប្រកួត របស់រូបគេក្នុងពានរង្វាន់AFF Cup 2020។ ចប់ការប្រកួតជាផ្លូវការ កម្ពុជាបានយកឈ្នះក្រុមប្រ៊ុយណេក្នុងលទ្ធផល៥ទល់នឹង១។
គួរបញ្ជាក់ផងដែរថា ក្រុមកម្ពុជាត្រូវមានភារកិច្ចសំខាន់ ១ប្រកួតបន្តទៀតក្នុងពានរង្វាន់ AFF Cup 2022 កម្ពុជានឹងធ្វើដំណើរទៅកាន់ទឹកដីនៃក្រុមជម្រើសជាតិថៃ ក្នុងថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៣ ដែលជាការកាត់សេចក្ដីចុងក្រោយក្រុមជម្រើសជាតិមួយណានឹងឡើងទៅកាន់៤ ក្រុមចុងក្រោយនៃពានរង្វាន់ AFF Cup ឆ្នាំ២០២២៕