ក្រុមការពារតំណែងជើងឯក ជម្រើសជាតិថៃ រំពឹងទទួលបានជ័យជម្នះទល់នឹងកម្ពុជា ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល AFF Cup ក្នុងកីឡដ្ឋាន Thammasat នាល្ងាចនេះ ដើម្បីទទួលបានតំណែងកំពូលតារាងនៃពូល A។
ក្រុមដំរីសឹកថៃ បច្ចុប្បន្នកំពុងឈរនៅលេខ១ នាំមុខក្រុមលេខ២ ឥណ្ឌូណេស៊ី ដោយផលសងគ្រាប់បាល់។ ដោយឡែកក្រុមឥណ្ឌូណេស៊ី ក៏មានបំណងចង់ឈ្នះហ្វីលីពីនផងដែរ ដើម្បីដណ្ដើមតំណែងលេខ១ប្រចាំពូល ពីក្រុមការពារជើងឯក។