Skip to content
    ទំព័រដើម  »  កីឡាជាតិ

បម្រែបម្រួលទីលានកីឡានៃវិទ្យាល័យឫស្សីកែវពីធ្លាប់លិចទឹកទៅជាទីលានដ៏ស្រស់ស្អាត

លោក សារ៉ាយ សាខន គ្រូកីឡានៃវិទ្យាល័យឫស្សីកែវ ប្រាប់ AMS Sports ថា ទីលានកីឡានៅវិទ្យាល័យរបស់លោកមានការអភិវឌ្ឍជាងមុនឆ្ងាយ បើធៀបទៅច្រើនឆ្នាំមុន ជាពិសេស៣០ឆ្នាំមុនដែលលោកចូលមកបំពេញការងារដំបូងៗ។

គ្រូអប់រំកាយខាងលើសង្កត់ធ្ងន់ថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសាលា, សិស្សានុសិស្ស,អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ តែងតែចូលរួមគ្នាជួយកែលម្អវិទ្យាល័យ និងទីលានកីឡាបានកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ពោលពីសាលាដែលទទួលរងផលប៉ះពាល់ដោយការលិចទៅជាវិទ្យាល័យដ៏ស្រស់ស្អាតមួយ។