ស្ត្រីវ័យចំណាស់២រូបចូលចិត្តមើលកីឡាបាល់ទាត់ព្រោះហេតុផលទាំងនេះ

Sovann Tith
24 មើល
0 នាទីអាន
- Advertisement -

“មើលកីឡាបាល់ទាត់ពិតជាជក់ចិត្ត និងបានកែអផ្សុកផង។” នេះបើតាមការអះអាងពីស្ត្រីខ្មែរឥស្លាមវ័យចំណាស់ដែលជាអ្នកភូមិព្រែកល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលបានចូលរួមទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់៧មករាប្រចាំខេត្តរបស់ខ្លួននាពេលថ្មីៗនេះ។

អ្នកភូមិព្រែកល្ពៅទាំង២ខាងលើអះអាងថា បានចាប់អារម្មណ៍ទស្សនាកីឡាបាល់ទាត់រាប់សិបឆ្នាំមកហើយ ពោលឲ្យតែមានការប្រកួត ជាពិសេសក្នុងភូមិរបស់ខ្លួន តែងតែចូលរួមមិនសូវខកខានឡើយ ដើម្បីលើកទឹកចិត្តក្រុមផង និងបានទស្សនាកម្សាន្ដផង។

អ្នកស្រី អ៊ែល អៃសាស់ និងអ្នកស្រី សុះ អៃសាស់ អះអាងថា ដរាបណាសុខភាពនៅតែអំណោយផល អ្នកទាំងពីរនៅតែបន្តទៅទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់នៅទីលាន ក៏ដូចជាលើកទឹកចិត្តដល់ក្រុមបាល់ទាត់ក្នុងភូមិរបស់អ្នកស្រី ឲ្យពួកគេមានកម្លាំងចិត្តបន្តការប្រកួតប្រជែងស្វែងរកជ័យជម្នះជាបន្តបន្ទាប់។

គួរដឹងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់៧មករានៅខេត្តកណ្ដាលកន្លងទៅថ្មីៗនេះពិតជាទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋក្នុងខេត្តទាំងក្មេង និងចាស់ ទាំងអ្នកធ្វើការ និងសិស្សានុសិស្ស៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕