Skip to content
អាយអេសអាយដង្កោសែនជ័យចូលរួមលើកស្ទួយសិល្បៈគំនូរតាមផ្លូវរចនាបថខ្មែរ
    ទំព័រដើម  »  កីឡាជាតិ

អាយអេសអាយដង្កោសែនជ័យចូលរួមលើកស្ទួយសិល្បៈគំនូរតាមផ្លូវរចនាបថខ្មែរ

ថ្មីៗនេះ AIA KMH Park Stadium របស់ក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យបានបញ្ចប់នូវសិល្បៈគំនូរតាមផ្លូវដែលត្រូវបានគូរលើជញ្ជាំងក្នុងបរិវេណកីឡដ្ឋានខ្លួន និងត្រូវបានដាក់សម្ពោធជាផ្លូវការកាលល្ងាចថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។


លោក កាំង សេន ស្ថាបនិកក្លិបជើងឯករងក្របខណ្ឌ Cambodian League 2 ឆ្នាំ២០២២ បញ្ជាក់ថា ការជ្រើសរើសសិល្បៈគំនូរតាមផ្លូវនេះ ព្រោះចង់បង្កើនសោភ័ណភាពកីឡដ្ឋានផង និងជាការចូលរួមលើកស្ទួយគំនូររចនាបថខ្មែរ។ ទន្ទឹមនឹងនេះ ប្រធានក្លិបដដែលប្រកាសថា មហាជនអាចចូលទស្សនា និងថតរូបនៅកីឡដ្ឋានរបស់លោកបានដោយសេរី។


គួរដឹងដែរថា សិល្បៈគំនូរនេះជាស្នាដៃរបស់វិចិត្រករជនជាតិបារាំង Theo Vallier និងត្រូវបានចំណាយពេលគូររយៈជិត៥ខែលើជញ្ជាំងចំនួន៨ក្នុងកីឡដ្ឋាន KMH៕