សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រកាសពីការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០២០ដែលគ្រោងដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែសីហា នាសាលដំបូលទូកថ្មីពហុកីឡដ្ឋានជាតិ។
យោងតាមសេចក្ដីជូនដំណឹងពីទំព័រ Facebook របស់សហព័ន្ធខាងលើបញ្ជាក់ថា ការប្រកួតនេះនឹងរៀបចំចំនួន៨វិញ្ញាសា គឺការប្រកួតក្រុមបុរស ក១, ក្រុមបុរស ក២, គូបុរស ក១, គូបុរស ក២, ឯកត្តជនបុរស ក១, ឯកត្តជនឯកក្តជនបុរស ក២, ឯកត្តជននារី ក១ និងឯកត្តជននារី ក២។
សម្រាប់ការចុះឈ្មោះទទួលពាក្យនេះនឹងធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹងនេះដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ត្រឹមម៉ោង១៧៖០០នាទី។
សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងតាមលេខទូរសព្ទ ៖ 017898333, 012226223, 081656998 និង 095511119។
គួរដឹងដែរថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុបច្ចុប្បន្នដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលជាប្រធាន៕