Christian Atsu អតីតខ្សែប្រយុទ្ធ Newcastle United ត្រូវបានរាយការណ៍ថា បាត់ខ្លួនអំឡុងគ្រោះរញ្ជួយដីនៅប្រទេសតួកគី នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពពីសារព័ត៌មានអន្តរជាតិធំៗ គិតថា អតីតសមាជិកជម្រើសជាតិហ្គាណាដែលកំពុងប្រកបអាជីពនៅក្លិប Hatayspor នៃក្របខណ្ឌកំពូលតួកគី ទំនងជាប់ក្នុងកម្ទេចកម្ទីពីការរញ្ជួយដីនេះ។
គួរដឹងដែរថា Atsu វ័យ៣១ឆ្នាំធ្លាប់ជាសមាជិក Chelsea ពីឆ្នាំ២០១៣ដល់២០១៧ មុនផ្លាស់ទៅ Newcastle ជាផ្លូវការក្នុងឆ្នាំ២០១៧ដល់២០២១៕