ការប្រកួតបាល់ទាត់មហាជនសង្កាត់ស្វាយរលំលើកទី១ស្រូបទាញបានការគាំទ្រ​ខ្លាំង

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

អាជ្ញាធរ និងគណៈគ្រប់គ្រងផ្សារស្វាយរលំភូមិយើងនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរៀបចំការប្រកួតបាល់ទាត់មហាជន លើកទី១ ដោយមាន៩ក្រុមចូលរួមនៅទីលានមុខផ្សារស្វាយរលំភូមិយើង ចាប់ផ្ដើមពីថ្ងៃទី០៨ ខែមករា និងបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ហ៊ុន សុខុន ចៅសង្កាត់ស្វាយរលំ បញ្ជាក់ថា ការប្រកួតពានរង្វាន់មហាជននេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសដល់យុវជន បានចូលរួមលេងកីឡា ចាកឆ្ងាយពីសកម្មភាពមិនល្អក្នុងសង្គម។ លោកមើលឃើញថា ព្រឹត្តិការណ៍លើកទី១នេះពិតជាទទួលបានការគាំទ្រច្រើនពីមហាជន។

ចំណែកមហាជន និងកីឡាករក៏បានបង្ហាញអារម្មណ៍រីករាយចំពោះការរៀបចំការប្រកួតនេះឡើង និងសំណូមអាជ្ញាធរបង្កើតកម្មវិធីបែបនេះនាពេលខាងមុខ។

គួរដឹងដែរថា ក្រោយចប់ការប្រកួតរយៈពេលជាងមួយខែ ក្រុមយុវជនស្វាយរលំទទួលបានជើងឯក ក្រោយឈ្នះក្រុមស្ម័គ្រចិត្តក្នុងវគ្គផ្ដាច់ព្រ័ត្រ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕