ពានរង្វាន់បាល់ទះស្នងការដ្ឋានខេត្តតាកែវ ២០២៣កាន់តែពិសេសជាងមុន និងរួមចំណែកផ្សព្វផ្សាយពីស៊ីហ្គេម

Sovann Tith
21 មើល
1 នាទីអាន
- Advertisement -

ការប្រកួតបាល់ទះ ដណ្តើមពានរង្វាន់ លោក ឧត្តសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លេីកទី២ ឆ្នាំ ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១១ ខែមីនា។

លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រកួត មានប្រសាសន៍ថា គោលបំណងនៃការរៀបចំការប្រកួតនេះ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា កាន់តែផុសផុល ជាពិសេសបាល់ទះដែលជាកីឡាដ៏សម្បូរប្រជាប្រិយភាពមួយដែរក្នុងចង្កោមអ្នកទស្សនានៅកម្ពុជា។ ការប្រកួតនេះក៏ចង់ញុំាងឲ្យអ្នកលេងបាល់ទះដែលមានបំណងចង់ក្លាយជាកីឡាករអាជីព ចេះប្រកាន់ខ្ជាប់នូវការលេងតាមស្តង់ដារត្រឹមត្រូវ ដើម្បីជាគ្រឹះក្នុងការវិវឌ្ឍខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ផងដែរ។

ការប្រកួតទាំងអស់ដំណើរការនៅផ្ទះសំណាក់គ្រូបង្រៀន ខណៈទីលានក៏នឹងត្រូវបានរៀបចំកាន់តែស្ដង់ដាជាងមុន។ សម្រាប់ក្រុមចូលរួមសុទ្ធតែជាក្រុមមហាជនក្នុងខេត្តដែលមានបុគ្គលិកមន្ទីរជុំវិញខេត្ត គ្រប់អង្គភាព និង ស្ថាប័នឯកជននានា។

ក្រុមជយលាភីលេខ ១ នឹងទទួលបានពានរង្វាន់មួយនិងមេដាយមាស រួមជាមួយប្រាក់រង្វាន់ ចំនួន ៤លានរៀន ចំណាក់ថ្នាក់លេខ ២ ទទួលបានមេដាយប្រាក់ និងថវិកាចំនួន ២លាន៥សែនរៀល ចំណាក់ថ្នាក់លេខ ៣ ទទួលបានមេដាយសំរឹទ្ធ រួមជាមួយថវិកាចំនួន ១លាន៥សែនរៀល និងចំណាក់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។

ក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតគិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ នេះមាន ៖

  1. ក្រុមសាលាក្រុងដូនកែវ
  2. ក្រុមខែម ប្រ៊ីជមេឌៀ (ក្រុងដូនកែវ)
  3. ក្រុមវិទ្យាល័យព្រៃទប់ (ស្រុកទ្រាំង)
  4. ក្រុមយុវជនវត្តក្រាំងធំ (ស្រុកទ្រាំង)
  5. ក្រុមធនាគារហត្ថា (ក្រុងដូនកែវ)
  6. ក្រុមអធិការដ្ឋាននគរបាលស្រុកបូរីជលសារ
  7. ក្រុមអធិការដ្ឋាននគរបាលស្រុកអង្គរបូរី
  8. ក្រុមអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស
  9. ក្រុមអធិការដ្ឋាននគរបាលក្រុងដូនកែវ
  10. ក្រុមធនាគារអេប៊ីអេសាខាតាកែវ
  11. ក្រុម សសយក ខេត្តតាកែវ
  12. ក្រុមអធិការដ្ឋាននគរបាលស្រុកបាទី (ត្រៀម)

គណៈកម្មការនឹងឈប់ទទួលពាក្យនៅថ្ងៃទី២៨ ខែកុម្ភៈ៕



Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕