ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃពុធនេះ៖ Kane, Enrique, Mac Allister, Lukaku, Alvarez, Tierney

Neak Tola
14 មើល
2 នាទីអាន
- Advertisement -

Tottenham មិនចង់លក់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅរដូវក្តៅនេះទេ បើទោះជាកីឡាករវ័យ 29 ឆ្នាំរូបនេះជិតអស់កុងត្រាជាមួយ Spurs នៅរដូវក្តៅឆ្នាំ 2024 ហើយមិនទាន់បន្តកុងត្រាថ្មីក៏ដោយ។ (ប្រភព៖ Sky Sports)

សារព័ត៌មាន Times រាយការណ៍ថាអតីតគ្រូបង្វឹកអេស្ប៉ាញ និង Barcelona លោក Luis Enrique នឹងចាប់អារម្មណ៍ចូលកាន់តំណែងជាគ្រូបង្វឹក Tottenham ប្រសិនបើ Spurs ចែកផ្លូវជាមួយលោក Antonio Conte ។

ខ្សែបម្រើអាហ្សង់ទីន Alexis Mac Allister អាយុ 24 ឆ្នាំកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លិបមួយចំនួន ហើយរូបគេត្រៀមខ្លួនចាកចេញពី Brighton នៅរដូវក្តៅ។ (ប្រភព៖ 90 Min)

នាយកប្រតិបត្តិក្លិប Inter Milan លោក Beppe Marotta និយាយថា ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku វ័យ 29 ឆ្នាំនឹងត្រលប់ទៅ Chelsea វិញ នៅពេលដែលកិច្ចសន្យាខ្ចីរយៈពេលមួយរដូវកាលរបស់គេនៅក្របខណ្ឌ Serie A ឈានដល់ទីបញ្ចប់។ (ប្រភព៖ Sky Sport Italia)

សារព័ត៌មាន Times រាយការណ៍ថាអ្នកចាំទីសញ្ជាតិសេណេហ្គាល់ Edouard Mendy វ័យ 31 ឆ្នាំបានពិភាក្សាលើកិច្ចសន្យាជាមួយ Chelsea ប៉ុន្តែភាគីទាំងពីរមិនទាន់ឈានដល់ការព្រមព្រៀងគ្នានៅឡើយទេ។

Manchester United នឹង​ដាក់សំណើរសម្រាប់​ខ្សែ​បម្រើ​អ៊ុយរុយហ្កាយ Facundo Pellistri ​អាយុ​ 21 ឆ្នាំ​នូវ​កុងត្រា​ថ្មី​មួយ​មុន​នឹង​ដាក់ឲ្យក្លិបផ្សេងខ្ចី​នៅ​រដូវ​កាល​ក្រោយ។ (ប្រភព៖ Fabrizio Romano)

Leeds United បានយល់ព្រមចុះកុងត្រាជាមួយ Barcelona ក្នុងការនាំយកខ្សែប្រយុទ្ធអេស្ប៉ាញ Ilias Akhomach អាយុ 18 ឆ្នាំនៅចុងបញ្ចប់នៃរដូវកាលនេះ។ (ប្រភព៖ Mundo Deportivo)

ខ្សែប្រយុទ្ធអាហ្សង់ទីន និង Manchester City កីឡាករ Julian Alvarez អាយុ 23 ឆ្នាំបានយល់ព្រមលើកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំកន្លះជាមួយក្លិប Premier League ។ (ប្រភព៖ Football Insider)

Newcastle United ចាប់អារម្មណ៍លើខ្សែការពារឆ្វេង Kieran Tierney របស់ Arsenal ប៉ុន្តែក្រុមកាំភ្លើងធំប្រហែលជាមិនលក់កីឡាករជម្រើសជាតិស្កុតឡែនវ័យ 25 ឆ្នាំរូបនេះទេ ខណៈដែលអ្នកចាត់ការ Mikel Arteta ចង់រក្សារូបគេទុក។ (ប្រភព៖ Caught Offside)

Liverpool និង Newcastle កំពុងប្រជែងគ្នាដើម្បីនាំយកខ្សែបម្រើអាហ្សង់ទីន Alan Varela អាយុ 21 ឆ្នាំពី Boca Juniors ។ (ប្រភព៖​ Football Insider)

បន្ទាប់ពីរយៈពេលប្រាំមួយឆ្នាំជាមួយ Paris St-Germain កីឡាការិនីជម្រើសជាតិកាណាដា Ashley Lawrence​ វ័យ 27 ឆ្នាំរូបនេះបានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មីទៀតទេ រូបគេនឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ។ (ប្រភព៖ Le Parisien)

កីឡាករ Wilfried Gnonto និង Weston McKennie ដែលកំពុងលេងឲ្យក្លិប Leeds United អាចជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយ Juventus ក្នុងរដូវក្តៅនេះ។ ខ្សែបម្រើសញ្ជាតិអាមេរិក McKennie វ័យ 24 ឆ្នាំបច្ចុប្បន្នកំពុងខ្ចីជើងពី Leeds ប៉ុន្តែ Juventus បើកចំហរក្នុងការធ្វើឱ្យមានកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ជាមួយខ្សែប្រយុទ្ធអ៊ីតាលី Gnoto វ័យ 19 ឆ្នាំដោយវិធីផ្សេង។ (ប្រភព៖ Calciomercatoweb.it)

Lee Carsley អាច​នឹង​ចាក​ចេញ​ពី​តួនាទី​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាយុ​ក្រោម 21 ឆ្នាំ​បន្ទាប់​ពី​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​រដូវ​ក្តៅ​នេះ ហើយ​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស Steven Gerrard, Frank Lampard និង Scott Parker អាច​នឹង​ត្រូវ​គេ​ពិចារណា​ជំនួសរូបគេ។ (ប្រភព៖ Mirror)