Erling Haaland ក្លាយជាកីឡាកររបស់ Manchester City ដំបូងដែលរកគ្រាប់បាល់ច្រើនបំផុត នៅក្នុងមួយរដូវកាល ក្រោយរកបាន៥គ្រាប់ក្នុងជ័យជម្នះលើ RB Leizpig ដោយលទ្ធផល ៧-០ កាលពីរាត្រីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។
ខ្សែប្រយុទ្ធន័រវែសរូបនេះ រកបានហេតទ្រីគក្នុងវគ្គទី១ និងរកបានពីរគ្រាប់បន្ថែមទៀតក្នុងវគ្គទី២ មុនពេលត្រូវបានប្ដូរចេញក្នុងនាទីទី៦៣ ជំនួសដោយកីឡាករអាហ្សង់ទីន Julian Alvarez ហើយមានមតិមួយចំនួនលើកឡើងថា គេអាចនឹងបំបែកកំណត់ត្រាច្រើនជាងនេះទៀត ប្រសិនបើគេលេងពេញ៩០នាទី។