Skip to content
ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃសុក្រ៖ Bellingham, Maddison, Alli, Henry, March, Coufal
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃសុក្រ៖ Bellingham, Maddison, Alli, Henry, March, Coufal

Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមដេញថ្លៃដើម្បីនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham វ័យ 19 ឆ្នាំពី Borussia Dortmund ។ (ប្រភព៖ Telegraph)

Newcastle United ចង់ឱ្យខ្សែបម្រើ James Maddison របស់ Leicester ជាអាទិភាពនៅរដូវក្តៅនេះ ខណៈដែលកីឡាករវ័យ 26 ឆ្នាំរូបនេះបាននិយាយថាគេចង់លេងនៅ Champions League។ (ប្រភព៖ The I)

ការខ្ចីជើងរបស់ Dele Alli នៅ Besiktas នឹងមិនត្រូវបានបន្តជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅនេះទេ ខណៈដែល Everton ទំនងជានឹងបញ្ចប់កិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ 26 ឆ្នាំរូបនេះ។ (ប្រភព៖ Football Insider)

Thierry Henry បានច្រានចោលឱកាសក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិនារីរបស់ប្រទេសបារាំង។ (ប្រភព៖ Le Figaro)

ផ្ទុយទៅវិញ អតីតខ្សែប្រយុទ្ធ Arsenal និងបារាំង Henry វ័យ 45 ឆ្នាំ ចាប់អារម្មណ៍លើមុខតំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបុរសរបស់សហរដ្ឋអាមេរិកដែលនៅទំនេរ។ (ប្រភព៖ ESPN)

Manchester United, Newcastle, Brighton និង Brentford សុទ្ធតែបង្ហាញចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស្ប៉ាញ Gabri Veiga និងជាខ្សែបម្រើរបស់ក្លិប Celta Vigo​ ជាមួយគ្នានេះក៏មានក្លិបនៅ Premier League ផ្សេងទៀតបានបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ 20 ឆ្នាំរូបនេះផងដែរ។ (ប្រភព៖ 90min)

ខ្សែបម្រើស្លាបរបស់​ Brighton គឺ Solly March វ័យ 28 ឆ្នាំ គ្រោងនឹងបន្តកុងត្រាថ្មីជាមួយនឹងក្លិបបន្តទៀត ជាមួយគ្នានេះកុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងត្រូវផុតកំណត់នៅរដូវក្ដៅនេះ។ (ប្រភព៖ The Athletic)

ក្លិប Wolves គ្រោងនឹងដាក់សំណើរនូវកិច្ចសន្យាថ្មីមួយសម្រាប់ប្រធានក្រុម Ruben Neves វ័យ 26 ឆ្នាំ និងជាខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់។ (ប្រភព៖ 90min)

Bayer Leverkusen ចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារស្តាំ Vladimir Coufal វ័យ 30 ឆ្នាំ របស់ West Ham​ និងជាក្រុមជម្រើសជាតិឆែក។ (ប្រភព៖ Football Insider)

អតីតខ្សែការពារឆ្វេងរបស់ Tottenham និងក្រុមជម្រើសជាតិអង់គ្លេស Danny Rose វ័យ 32 ឆ្នាំកំពុងហ្វឹកហាត់ជាមួយក្រុម York City ដោយមិនទាន់មានក្លិបណាចាប់អារម្មណ៍លើរូបគេនៅឡើយទេខណៈដែលកុងត្រារបស់គេជាមួយ Watford នឹងត្រូវបានបញ្ចប់ក្នុងខែកញ្ញា។ (ប្រភព៖ Sun)