កម្មវិធីប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២លើសង្វៀនថោនទទួលបានជោគជ័យខ្លាំង

Sovann Tith
20 មើល
1 នាទីអាន
- Advertisement -

កម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២បានបញ្ចប់ទៅផ្លូវការហើយក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់នៅទីតាំងផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល។ ចំណែកនៅលើបណ្តាញសង្គមអនឡាញមានអ្នកទស្សនាផ្ទាល់ជាង៣សែននាក់ជាពិសេសនៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ក៏មានអ្នកតាមដានទស្សនាច្រើនដូចគ្នា។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ខ្សែក្រវាត់ IPCC Kun Khmer បានទៅលើ បឺត សង្ឃឹម ដែលផ្តួលកីឡាករ វ៉ាន់ វឿន នៅទឹកទី៣។ ចំណាត់ថ្នាក់លេខ 3បានទៅលើ ស៊ន រ៉ាគីម ក្រោយឈ្នះពិន្ទុ គង់ ហូវ។ សម្រាប់ការប្រកួត១ទល់នឹង៣វិញម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer World Champion ធឿន ធារ៉ា បានផ្តួលកីឡាករមកពីប្រទេសម៉ាឡេស៊ី។ ការប្រកួតតទល់នឹងកីឡាករថៃ និងឡាវមិនមានអ្នកសន្លប់ទេ ដូចនេះ ធឿន ធារ៉ា ទទួលបានត្រឹមប្រាក់រង្វាន់តាមរយៈការផ្តួលដៃគូសន្លប់ម្នាក់ តែមិនបានពានកណ្តាប់ដៃមាសគុនខ្មែរទេ។

ក្រៅពីខ្សែក្រវាត់ IPCC Kun Khmer ដែលបានទៅលើ បឺត សង្ឃឹម ក៏មានការបំពាក់មេដាយជូនបេក្ខភាពទាំង១២រូបដែលបានចូលរួមប្រកួតប្រជែងក្នុងការប្រកួតខ្សែក្រវាត់ IPCC Kun Khmer រដូវកាលទី២នេះ។ ធឿន ធារ៉ា វិញក៏ទទួលបានពានមេដៃមាសផងដែរ ក្នុងនាមជាកីឡាករប្រជាប្រិយភាពរបស់មហាជនខ្មែរ ។

គូសបញ្ជាក់ផងដែរថា Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសដែលជាការសហការគ្នារវាងស្ថានីយទូរទស្សន៍ Town Full HDTV ជាមួយ Khmer Berverages បានរកឃើញម្ចាស់ខ្សែក្រវាត់ចំនួន២រូបហើយដោយរដូវកាលទី១ បានទៅលើកីឡាករគុនខ្មែរ ផល សោភ័ណ្ឌហើយរដូវកាលទី២ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះបានទៅលើកីឡាករ បឺត សង្ឃឹម៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕