Skip to content
ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃព្រហស្បតិ៍៖ Rice, James, Muani, Hojlund, Vuskovic, Gundogan, Kvaratskhelia
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃព្រហស្បតិ៍៖ Rice, James, Muani, Hojlund, Vuskovic, Gundogan, Kvaratskhelia

សារព័ត៌មាន Evening Standard បានរាយការណ៍ថាខ្សែបម្រើ Declan Rice អាយុ 24 ឆ្នាំរបស់​ West Ham គឺជាគោលដៅសំខាន់របស់ Arsenal នៅរដូវក្ដៅនេះ ហើយមានទំនុកចិត្តកាន់តែខ្លាំងឡើងថាពួកគេអាចយកឈ្នះគូប្រជែងដូចជា Chelsea, Manchester City និង Manchester United ដើម្បីនាំយកកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបាន។

Real Madrid ដែលនាំមុខគេក្នុងការនាំយកខ្សែបម្រើសសញ្ជាតិអង់គ្លេស Jude Bellingham វ័យ 19 ឆ្នាំរបស់ Borussia Dortmund​ ។ សូមបញ្ជាក់ផងដែរថាក្លិបយក្យអេស្ប៉ាញក៏ចាប់អារម្មណ៍ខ្សែការពារសញ្ជាតិអង់គ្លេស Reece James វ័យ 23 ឆ្នាំរបស់ Chelsea ផងដែរ។ (ប្រភព៖ AS)

Manchester United កំពុងតាមដានខ្សែប្រយុទ្ធបារាំង Randal Kolo Muani របស់ Eintracht Frankfurt និងខ្សែប្រយុទ្ធដាណឺម៉ាក Rasmus Hojlund របស់ Atalanta ក្នុងករណីដែលពួកគេមិនមានលទ្ធភាពក្នុងការចំណាយទៅឲ្យ Tottenham សម្រាប់ផ្ទេរខ្សែប្រយុទ្ធអង់គ្លេស Harry Kane ។ (ប្រភព៖ Manchester Evening News)

សារព័ត៌មាន TheSun បានរាយការណ៍ថា Manchester United អាចនឹងខកខានក្នុងការនាំយកខ្សែបម្រើសញ្ជាតិអូទ្រីស Marcel Sabitzer ជាអចិន្ត្រៃយ៍ បន្ទាប់ពីកិច្ចសន្យាខ្ចីរបស់គេត្រូវបានបញ្ចប់ជាមួយ Bayern Munich នៅរដូវក្ដៅនេះខណៈដែលអ្នកចាត់ការថ្មីលោក Thomas Tuchel អាចនឹងសម្រេចចិត្តរក្សាកីឡាកររូបនេះបន្តទៀត។ បើយោងតាមលោក Fabrizio Romano កីឡាកររូបនេះចង់បន្តអាជីពរបស់គេជាមួយ Erik ten Hag។ ទោះជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងរបស់គេជាមួយក្លិបបិសាចក្រហមវាអាស្រ័យលើ Bayern ថាតើ Tuchel សម្រេចចិត្តលក់ឬមិនលក់។

Julian Nagelsmann និង Mauricio Pochettino​ បានបើកចំហរក្នុងការស្នងតំណែងជាគ្រូបង្វឹកជំនួសលោក Antonio Conte បន្ទាប់ពីបានចែកផ្លូវជាមួយ Tottenham ។ ប៉ុន្តែអ្នកទាំងពីររង់ចាំមើលថាតើតួនាទីអ្នកចាត់ការរបស់ Real Madrid មានការផ្លាស់ប្ដូរឬអត់នៅរដូវក្ដៅនេះសិន ដើម្បីធ្វើការសម្រេចចិត្តលើអនាគតរបស់ពួកគេ។ (ប្រភព៖ 90min)

ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Ilkay Gundogan បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពី Manchester City ហើយទៅចូលរួមជាមួយ Barcelona ដោយមិនគិតថ្លៃផ្ទេរនៅចុងរដូវកាលនេះ។ (ប្រភព៖ Football Insider)

សារព័ត៌មាន Sport បានរាយការណ៍ថា Newcastle ចង់នាំយកខ្សែការពារកណ្តាលជម្រើសដាណឺម៉ាក Andreas Christensen ពី Barcelona ។ ជាមួយគ្នានេះផងដែរ​ Football Insider រាយការណ៍ថា​អ្នកចាតិការក្លិប Newcastle លោក Eddie Howe កំពុងជំរុញឲ្យ​ក្លិបនាំយកខ្សែបម្រើសញ្ជាតិស្កុតឡែន Scott McTominay ពី Manchester United។

សារព័ត៌មាន Sport បានរាយការណ៍ថា​ Barcelona នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពី Arsenal និង Chelsea សម្រាប់នាំយកខ្សែប្រយុទ្ធប្រេស៊ីល Vitor Roque របស់ Athletico Paranaense។

សារព័ត៌មាន 90min បានរាយការណ៍ថា Manchester City និង Paris St-Germain បានបើកការដេញថ្លៃសម្រាប់ខ្សែការពារសញ្ជាតិក្រូអាត Luka Vuskovic របស់ Hajduk Split ។

ខ្សែបម្រើស្លាបសញ្ជាតិហ្សកហ្ស៊ី Khvicha Kvaratskhelia គ្រោងនឹងចុះកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំដើម្បីបន្តនៅ Napoli ។ (ប្រភព៖ Footmercato)

សារព័ត៌មាន Football Insider បានរាយការណ៍ថា Brighton ចង់នាំយកខ្សែបម្រើជប៉ុន Reo Hatate ពី Celtic ។

សារព័ត៌មាន Athletic បានរាយការណ៍ថាឪពុករបស់ខ្សែប្រយុទ្ធអេស្ប៉ាញ​ Ansu Fati ចង់ឱ្យកូនប្រុសរបស់លោកចាកចេញពីក្លិប Barcelona ដោយសារតែមិនសូវបានលេងច្រើនក្នុងរដូវកាលនេះ។ ខណៈដែលមានក្លិបមួយចំនួននៅ Premier League កំពុងចាប់អារម្មណ៍លើរូបគេរួមទាំង Manchester United ផងដែរ។