Manchester United កាន់តែខិតកៀកក្នុងការនាំចូលខ្សែប្រយុទ្ធ Rasmus Hojlund ពីក្លិប Atalanta។ ក្លិបបិសាចក្រហម ត្រូវបានរាយការណ៍ថា នឹងចំណាយ៧២លានផោន សម្រាប់ការផ្ទេរកីឡាករដាណឺម៉ាករូបនេះពីក្លិបនៃលីគកំពូលអ៊ីតាលី ដោយព្រមព្រៀងកុងត្រារយៈពេល៥ឆ្នាំ និងមានជម្រើសបន្លាយមួយឆ្នាំបន្ថែមទៀត ហើយ Hojlund នឹងធ្វើតេស្ដសុខភាពក្នុងសប្ដាហ៍នេះ និងត្រូវបានរំពឹងថា អាចចូលរួមសកម្មភាពប្រកួត preseson ដែលនៅសល់។