Skip to content
ប្រធានក្លិបអង្គរថាយហ្គឺរ ៖ ក្រៅពីបាល់ទាត់ កីឡដ្ឋានថាយហ្គឺរនឹងរួមចំណែកលើកស្ទួយទេសចរណ៍នៅសៀមរាប
    ទំព័រដើម  »  កីឡាជាតិ

ប្រធានក្លិបអង្គរថាយហ្គឺរ ៖ ក្រៅពីបាល់ទាត់ កីឡដ្ឋានថាយហ្គឺរនឹងរួមចំណែកលើកស្ទួយទេសចរណ៍នៅសៀមរាប

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក្លិបបាល់ទាត់Angkor Tiger បានធ្វើពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Fuxin លើគម្រោងការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនដែលមានឈ្មោះថា Tiger Stadium។

ប្រធានក្លិបអង្គរថាយហ្គឺរ លោក Akihiro Kato បានលេីកឡេីងថា Tiger Stadium មិនត្រឹមតែមានគោលដៅបណ្ដុះធនធានសម្រាប់បាល់ទាត់កម្ពុជាប៉ុណ្ណោះទេ តែក៏នឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបដែរ។

ទន្ទឹមនឹងនេះដែរលោក កាំង សេន អគ្គនាយក Fuxin រំពឹងថាការសាងសង់កីឡដ្ឋាន Tiger Stadium នេះនឹងក្លាយជាកីឡដ្ឋានមួយដែលស្អាត និងប្រកបដោយគុណភាពការប្រើប្រាស់បានល្អ ព្រោះបានរៀនសូត្រពីកីឡដ្ឋានផ្សេងៗកន្លងមក។

ចំណែកលោក Satoshi Saito បានសរសើរឆន្ទៈអង្គរថាយហ្គឺរ ដែលព្យាយាមសាងសង់កីឡដ្ឋានថ្មី ទោះបីដឹងថាបាល់ទាត់នៅកម្ពុជាមិនសូវមានចំណូលក៏ដោយ៕