Skip to content
Kane ថាមិនចង់បញ្ចប់អាជីពដោយស្ដាយក្រោយ បន្ទាប់ពីសម្រេចការផ្ទេរទៅ Bayern Munich
    ទំព័រដើម  »  កីឡាជាតិ

Kane ថាមិនចង់បញ្ចប់អាជីពដោយស្ដាយក្រោយ បន្ទាប់ពីសម្រេចការផ្ទេរទៅ Bayern Munich

ខ្សែប្រយុទ្ធ Harry Kane បាននិយាយថា គេមិនចង់បញ្ចប់អាជីពជាមួយនឹងវិប្បដិសារីនោះទេ បន្ទាប់ពីគេបានសម្រេចការផ្ទេរទៅចូលរួមក្លិប Bayern Munich។

ប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ៣០ឆ្នាំ បានចាកចេញពីក្លិបមាន់ខ្នាយមាស ក្រោយចំណាយពេល១៩ ឆ្នាំនៅក្លិបមានមូលដ្ឋានក្នុងទីក្រុងឡុងដុង ដើម្បីចូលរួមក្លិបការពារជើងឯក Bundesliga កាលពីថ្ងៃសៅរ៍ ទី១២​ ខែសីហា ឆ្នាំ២០២៣ ក្នុងតម្លៃ១០០លានអឺរ៉ូ។