Skip to content
Messi បន្ដជួយ Inter Miami ឡើងផ្ដាច់ព្រ័ត្រ Leagues Cup និងកក់កៅអី Champions League
    ទំព័រដើម  »  កីឡាជាតិ

Messi បន្ដជួយ Inter Miami ឡើងផ្ដាច់ព្រ័ត្រ Leagues Cup និងកក់កៅអី Champions League

ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកគ្រាប់បាល់ទី៩របស់ខ្លួន នៅក្នុងប្រកួត Leagues Cup ដែលជួយឱ្យ​ Inter Miami ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់នោះ។ ក្រុម Inter Miami បានឆ្លងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Leagues Cup ក្រោយយកឈ្នះ Philadelphia Union ក្នុងវគ្គ៤ក្រុមចុងក្រោយ ដោយលទ្ធផល ៤-១ ដោយ២គ្រាប់ក្នុងចំណោមនោះ រកបានដោយ Messi និងអតីតមិត្តរួមក្រុម Barcelona, Jordi Alba។