“យើងបារម្ភការលេងជាក្រុមរបស់ Shan United យើងមិនមែនព្រួយបារម្ភម្នាក់ៗនោះទេ ។” នេះជាការលើកឡើងរបស់គ្រូបង្គោលភ្នំពេញក្រោន លោក Oleg Starynskyi ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតដែលធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៤ ខែតុលា នាសណ្ឋាគារភ្នំពេញ មុនជំនួបវគ្គចែកពូល AFC Cup 2023/2024 ទទួលភ្ញៀវ Shan United នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនសង្តត់ធ្ងន់ទៀតថា ក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា លេងខ្លាំងហើយលឿន និងចូលចិត្តគ្រប់គ្រងបាល់។ ក្នុងលីគរបស់ពួកគេវិញ ក្រុមនេះមានចរិកលក្ខណៈជាក្រុមប្រជែងជើងឯកលីគជារៀងរាល់ឆ្នាំ។
គួរឱ្យដឹងផងដែរថាក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជាស្ថិតក្នុងពូល F ក្នុងនោះមានក្រុម Macarthur FC មកពីអូស្រ្ដាលី ភ្នំពេញក្រោន របស់កម្ពុជា,Dynamic Herb Cebu មកពីហ្វីលីពីន និង Shan United មកពីមីយ៉ាន់ម៉ា។
ឆ្លងកាត់ការប្រកួតដំបូងក្នុងពូល ក្រុមMacarthur FC ឈរនៅកំពូលតារាង ដោយមាន៣ពិន្ទុ ក្រោយយកឈ្នះក្រុម Shan United ៣ទល់នឹង០ ខណះភ្នំពេញក្រោនចំណាត់ថ្នាក់លេង២ មាន៣ពិន្ទុ បន្ទាប់ពីឈ្នះ៣ទល់នឹង០ ទៅលើក្រុម Dynamic Herb Cebu ហើយចំណាត់ថ្នាក់លេខ៣ គឺDynamic Herb Cebu និងShan United លេខ៤៕