Manchester City និង Manchester United នឹងប្រែជែងគ្នា ក្នុងការផ្ទេរកីឡាករជប៉ុន Kaoru Mitoma ពីក្លិប Brighton and Hove Albion នៅក្នុងទីផ្សារដោះដូរនាខែមករាខាងមុខ នេះបើយោងតាមប្រភពពីសារព័ត៌មាន Fichajes។ Mitoma បានបង្ហាញសមត្ថភាពលេចធ្លោ តាំងពីរូបគេផ្ទេរទៅចូលរួម Brighton ជាមួយនឹងល្បឿន បច្ចេកទេស រួមទាំងសមត្ថភាពបង្កើតឱកាស បានធ្វើឱ្យរូបគេស្ថិតនៅក្នុងក្រសែភ្នែករបស់ក្លិបធំៗនៅអឺរ៉ុប។