Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

ស្អាតហើយមានទេពកោសល្យ! Woo Hee Jun ជាកីឡាការិនី Kabaddi អតីត​បវរកញ្ញា​កូរ៉េខាងត្បូង និង​ជា​មន្ត្រី​កង​កម្លាំង​ពិសេស

តោះមកស្គាល់ Woo Hee Jun នារីកូរ៉េខាងត្បូង វ័យ 30 ឆ្នាំ ដ៏ស្រស់ស្អាតម្នាក់នេះ ពេលនេះ AMS Sports នាំអ្នកឱ្យស្គាល់ប្រវត្តិរូបរបស់នាងមិនធម្មតាទេ។ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​នារី​ដែល​មាន​ទេព​កោសល្យ​គ្រប់​លក្ខណៈ។

Hee​ Jun មានងារជា​រាជនី​សម្រស់ និងទទួលបានតំណែងជាបវរកញ្ញាក្នុងកម្មវិធី Miss Earth Korea 2019។ នាងក៏បម្រើការជាទាហាននៅក្រោមកងកម្លាំងពិសេស ROKA (Republic of Korea Army) ផងដែរ​ ឬកងកម្លាំងពិសេសនៃកងទ័ពសាធារណរដ្ឋកូរ៉េ “Black Berets” គឺជាអង្គភាពបញ្ជាការយោធាយុទ្ធសាស្ត្ររបស់កងទ័ព។ ធ្វើការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងពិសេសរបស់កងទ័ពសហរដ្ឋអាមេរិក និងដៃគូផ្សេងៗទៀត។

ក្រៅ​ពី​សម្រស់​ និង​សមត្ថភាព​យោធា​ដ៏​ខ្ពស់ Hee Jun ក៏​ជា​អត្តពលិក Kabaddi នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ នាង​ស្ថិត​ក្នុង​ក្រុម​ជម្រើស​ជាតិ​មុន​ពេល​នាង​ក្លាយ​ជា​រាជនី​សម្រស់។ លេខសម្គាល់ខ្លួនរបស់នាងគឺលេខ 5 ហើយនាងក៏កំពុងចូលរួមក្នុងព្រឹត្តិការណ៍ Asian Games​ 2022 នៅទីក្រុង Hangzhou ប្រទេសចិននាពេលនេះផងដែរ។

នាងត្រូវបានគេនិយាយថាជានារីដ៏ស្រស់ស្អាតម្នាក់ដែលមានទេពកោសល្យ និងពេញលេញបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រសិនបើអ្នកចង់តាមដានការងារ និងខ្លឹមសារផ្សេងៗនៃអាជីពរបស់នាង អ្នកអាចតាមដាន heejunking នៅលើ Instagram ។