Skip to content
កីឡាករកាយវប្បកម្ម ស្រុិន រាជ្យ ស៊ូហាត់ទាំងរបួសស្មារព្រោះចង់ប្រកួតកម្មវិធីកម្រិតពិភពលោកនៅកូរ៉េខាងត្បូង
    ទំព័រដើម  »  កីឡាជាតិ

កីឡាករកាយវប្បកម្ម ស្រុិន រាជ្យ ស៊ូហាត់ទាំងរបួសស្មារព្រោះចង់ប្រកួតកម្មវិធីកម្រិតពិភពលោកនៅកូរ៉េខាងត្បូង

“កាលណាយើងទៅប្រកួតតំណាងប្រទេស យើងមិនអាចហាត់លេងៗ ហាត់លំៗបានទេ ចឹងហើយខ្ញុំប្តេជ្ញាចិត្តហ្វឹកហាត់ទាំងមានរបួសស្មារ ទើបសម្រេចបានមេដាយសំរិទ្ធពីការប្រកួតកីឡាកាយវប្បកម្ម14th WBPF Championship 2023” កីឡាករ ស្រិុន រាជ្យ ថ្លែងបែបនេះបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាវិញជាមួយ សហព័ន្ធកីឡាកាយវប្បកម្ម នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្រកួតកីឡាកាយវប្បកម្មកម្រិតពិភពលោក 14th WBPF Championship 2023 កម្ពុជាសម្រេចបានមេដាយសំរឹទ្ធចំនួន២គ្រឿង ដោយកីឡាករ ស្រិុន រាជ្យ លើវិញ្ញាសា Men Sports physique up to 180cm និងកីឡាករ ឃូ ឃាងហ៊ុយ លើវិញ្ញាសាMen Sports physique Over to 180cm។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាកាយវប្បកម្មកម្រិតពិភពលោក 14th WBPF Championship 2023 នៅប្រទេសកូរ៉េបានចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមាន៤៨ប្រទេសចូលរួម៕