Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

អតីតកីឡាករបារាំងម្នាក់ រិះគន់ Messi ថាប្ដូរអត្តចរិត ក្រោយឈ្នះ World Cup

តារាឆ្នើម Lionel Messi បានផ្លាស់ប្ដូរអត្តចរិត តាំងពីបានក្លាយជាម្ចាស់ជើងឯក FIFA World Cup ជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នេះបើតាមការលើកឡើងរបស់ អតីតកីឡាករក្លិប Paris Saint-Germain លោក Jerome Rothen។

Messi បានរួមចំណែកដ៏ធំ ក្នុងការជួយក្រុមអាហ្សង់ទីនគ្រងជើងឯក World Cup 2022 នៅប្រទេសកាតារ។ បន្ទាប់មក ម្ចាស់ពាន Ballon d’Or ៨សម័យរូបនេះ បានឈ្នះជើងឯក Ligue 1 ជាមួយ PSG មុនពេលជួយ Inter Miami ក្លាយជាជើងឯក Leagues Cup ដែលធ្វើឱ្យខ្សែប្រយុទ្ធរូបនេះ ក្លាយជាកីឡាករបាល់ទាត់ដែលឈ្នះពានច្រើនបំផុត។