Arsenal កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ល្អប្រសើរមួយ ក្រោមការដឹកនាំដោយអ្នកចាត់ការ Mikel Arteta ដោយលោកបានដឹកនាំពួកគេក្លាយជាក្រុមដែលជាបេក្ខភាពប្រជែងពាន។ អ្នកចាត់ការជនជាតិអេស្ប៉ាញ បានដឹកនាំ Arsenal ខិតកៀកក្នុងការឈ្នះជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដោយកាន់កាប់តំណែងកំពូលតារាងជាងពាក់កណ្ដាលរដូវកាលមុន តែពួកគេនៅតែមិនអាចប្រជែងជាមួយ Manchester City បាននៅប៉ុន្មានខែចុងក្រោយ។
ក្រុមលោក Arteta ចាប់ផ្ដើមរដូវកាល ២០២៣-២៤ ក្នុងនាមជាក្រុមដណ្ដើមជើងឯក Premier League ហើយការនាំយកសមាជិកថ្មីមកបំពេញបន្ថែមនៅក្នុងក្រុម ជាគន្លឹះមួយជួយឱ្យ Arsenal រក្សាបាននូវការប្រកួតប្រជែងជាមួយក្រុមអង់គ្លេសដទៃទៀត។
កីឡាករមានទេពកោសល្យ និងសមត្ថភាពដូចជា Martin Odegaard, Gabriel Magalhaes និង Declan Rice សុទ្ធតែត្រូវបាននាំចូល Arsenal ក្រោមការតាមដានរបស់លោក Arteta ដោយអ្នកទាំងបីនេះ បានដើរតួយ៉ាងសំខាន់ក្នុងការប្រកួតរបស់ក្រុមមានមូលដ្ឋានក្នុងទីក្រុងឡុងដុង។
ទោះយ៉ាងណាក្ដី ក៏មានការខកចិត្តយ៉ាងច្រើនផងដែរសម្រាប់ Arsenal ដោយពួកគេបានបាត់បង់ឱកាសក្នុងការនាំយក កីឡាករគោលដៅសំខាន់ៗមួយចំនួន។ ហើយខាងក្រោមនេះជា កីឡាករឆ្នើម៥រូប ដែល Arsenal បរាជ័យក្នុងការនាំយកមកចូលក្រុម ក្រោមការដឹកនាំរបស់លោក Arteta។