Skip to content
    ទំព័រដើម  »  កីឡាជាតិ

អង្គលេខាធិការសហព័ន្ធកីឡាបាល់ទះ បង្ហើបអំពី “តេជោលីគ” អាចចាប់ផ្ដើមឆាប់ៗនេះ

ភ្នំពេញ៖ លោក អាំង សេរីពិសិដ្ធ អង្គលេខាធិការសហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជាបានបង្ហោះសារយ៉ាងខ្លីមួយនៅលើផេកផ្លូវការរបស់លោកថា តេជោលីគ “Techo League” ជួបគ្នាឆាប់ៗនេះ….។

កាលពីថ្ងៃបិទបញ្ចប់នៃការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​២​ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អគ្គលេខាធិការ ក៏បានបង្ហើបប្រាប់អ្នកសារព៌ត័មានថា បើតាម​ការ​គ្រោង​ទុក សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា​​ ដែល​មាន​ឈ្មោះថា ‍”តេជោលីគ” នា​ចុង​ឆ្នាំ​២០២៣ រឺដើមឆ្នាំ២០២៤​ ដើម្បី​ពង្រឹង​គុណភាព​វិស័យ​បាល់ទះ​នៅ​កម្ពុជា៕