Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Tiago Rech៖ ប្រែក្លាយពីអ្នកគាំទ្រដ៏កម្សត់ មកជាប្រធានក្លិបដ៏ជោគជ័យរបស់ Santa Cruz

ប្រសិនបើអ្នកជាអ្នកនិយមតាមដានបាល់ទាត់ អ្នកប្រហែលជាធ្លាប់ឃើញរូបភាពមួយសន្លឹកនេះនៅក្នុងបណ្ដាញសង្គម ដែលបង្ហាញពី អ្នកគាំទ្រដ៏ស្មោះស្មគ្រ័ម្នាក់ដែលអង្គុយមើលការប្រកួតតែឯង មុនក្លាយជាផ្នែកមួយនៃក្លិបបាល់ទាត់ FC Santa Cruz ហើយថែមទាំងបានជួយពួកគេឈ្នះពានជាលើកដំបូង។

ក្នុងរូបថតទី១ នាឆ្នាំ២០១២ Tiago Tech ដែលមានអាយុ២០ក្រាស់ អង្គុយម្នាក់ឯងក្នុងតំបន់អ្នកគាំទ្រក្រៅទឹកដី អំឡុងការប្រកួតរវាង FC Santa Cruz ជាមួយនឹង Gremio។ យោងតាមប្រភពមួយចំនួនបានឱ្យដឹងថា មានអ្នកចូលរួមទស្សនាការប្រកួតនោះប្រមាណ៥,០០០នាក់ ប៉ុន្ដែ Tiago​ជាហ្វេនតែម្នាក់ប៉ុណ្ណោះ ដែលគាំទ្រក្រុមភ្វៀវ។ គេបានពាក់អាវក្រឡាខ្មៅស ខោត្រឹមក្បាលជង្គង់ អង្គុយមើលការប្រកួតតែម្នាក់ឯង ជាមួយភេសជ្ជៈកន្លះកែវ។

នៅក្នុងរូបទី២ជាមនុស្សតែមួយ។ Tiago Rech បានអង្គុយនៅកន្លែងអ្នកទស្សនាក្នុងកីឡដ្ឋានបាល់ទាត់ផងដែរ ប៉ុន្ដែលើកនេះ បុរសជនជាតិប្រេស៊ីលវ័យ៣០ឆ្នាំប្លាយ ពាក់អាវពណ៌ប្រផេះដៃខ្លី ជាមួយខោជើងវែង ហើយនៅស្ដាំដៃរបស់គេ មានពានដ៏ធំមួយដែលក្រុមរបស់អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររូបនេះបានឈ្នះ។ ខុសពីរូបទីមួយដែលកាលនោះគេជាអ្នកគាំទ្រ ខណៈក្នុងរូបនេះ Tiago ជាប្រធានក្លិប Santa Cruz។