ក្លឹប Manchester City ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ពិន័យបន្ទាប់ពីមិនអាចធានាបាននូវអាកប្បកិរិយារបស់កីឡាករពួកគេ ដែលបានចោមរោមតវ៉ាជាមួយអាជ្ញាកណ្ដាល ក្នុងការប្រកួត Premier League ទល់នឹង Tottenham Hotspur។
កីឡាកររបស់ Man City ដែលរួមទាំង Erling Haaland បានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល Simon Hooper ដែលបានបញ្ឈប់ឱកាសរបស់ពួកគេ ក្នុងការរកគ្រាប់បាល់តាមស្មើនៅនាទីបន្ថែមនៃការប្រកួត ដែលស្មើគ្នា ៣-៣ ជាមួយ Spurs នៅកីឡដ្ឋាន Etihad។