Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស្ថាបនិកពានរង្វាន់សប្បុរសធម៌មន្ទីរពេទ្យ គន្ធបុប្ផាថាការបង្កើតវេទិការនេះឡើង ព្រោះជួយសង្គមជាចំណង់ចំណូលចិត្តខ្លួន

លោក ហួត គីមងួន ស្ថាបនិកពានរង្វាន់សប្បុរសធម៌មន្ទីរពេទ្យ គន្ធបុប្ផា បាននិយាយថាការដែលរូបលោកមានគំនិតបង្កើតពានរង្វាន់បាល់ទាត់សប្បុរសធម៌រៃអង្គាសថវិកាជួយកុមារដែលសម្រាកព្យាលបាលជំងឺក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ព្រោះលោកគឺជាបុគ្គលដែលចូលចិត្តធ្វើការងារសង្គម ម្ល៉ោះហើយលោកក៏ផ្សាភ្ជាប់ការជួយសង្គមជាមួយបាល់ទាត់បែបនេះ។

ស្ថាបនិកមានឈ្មោះហៅក្រៅថាដូរី ដដែលក៏បានបន្តថាពាក់ព័ន្ធថវិកាដែលប្រមូលបានពីសប្បុរសជនទាំងអស់ក្នុងរដូវកាលទី២នេះ បានប្រមាណបានជិត5000$ ពីបណ្តាលក្រុមទាំងអស់ដែលចូលរួមលេងក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ។

ដោយសារតែស្រឡាញ់ការងារជួយសង្គម និងបាល់ទាត់ ដូច្នេះក៏បានភ្ជាប់រឿងពីរនេះជាប់តែម្តង គឺលេងកីឡាបាល់ទាត់ផង និងជួយការងារសង្គមផង។

អ្នកផ្តើមគំនិតបង្កើតពានពានរង្វាន់សប្បុរសធម៌មន្ទីរពេទ្យគន្ធបុប្ផា ក្រោយបញ្ចប់ពានរង្វាន់រដូវកាលទី២ នេះដោយជោគជ័យ លោកក៏នឹងពិចារណារៀបចំពានលក្ខណៈសប្បុរសធម៌នេះ នៅរដូវកាលទី៣បន្តទៀត បើគ្រប់ក្រុមទាំងអស់នៅតែគាំទ្រនិងបន្តចូលរួមបែបនេះ។

រដូវកាលទី៣ បើសិនក្រុមទាំងអស់នៅតែបន្តគាំទ្រ ខ្ញុំនឹងបន្តរៀបចំ ព្រោះខ្ញុំមិនខ្លាចនឿយហត់នោះទេ ព្រោះដើម្បីសង្គម និងកុមារកម្ពុជាយើងទាំងអស់គ្នា។

ពានរង្វាន់សប្បុរសធម៌មន្ទីរពេទ្យគន្ធបុប្ផា រដូវកាលទី២​បញ្ចប់ទៅដោយក្រុម 7NG soccer team យកឈ្នះក្រុម វ័យចាស់ទ័ព ក្នុងលទ្ធផល 3-2 ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នាកីឡដ្ឋាន​កង​យុទ្ធពលខេមរ​ភូមិន្ទ​។ ហើយពានរង្វាន់នេះត្រូវបានចាប់ផ្តើមលេងចន្លោះថ្ងៃទី០២ កញ្ញា ដល់ថ្ងៃទី០៣ ធ្នូ ឆ្នាំ២០២៣, មានក្រុមចូលរួមសរុបចំនួន១០ក្រុមផងដែរ៕