Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Pirlo ស្ទើរតែបានផ្ទេរទៅក្លិបធំពីរនៅ La Liga កាលនៅជាកីឡាករ

វីរបុរសបាល់ទាត់អ៊ីតាលីលោក Andrea Pirlo បានទម្លាយឱ្យដឹងថា លោកកៀកនឹងការផ្ទេរទៅចូលរួមក្លិបនៅ La Liga ពីរលើកកាលនៅជាកីឡាករ។ អតីតខ្សែបម្រើឆ្នើមរបស់ក្លិប AC Milan និង Juventus រូបនេះ ត្រូវបានចាត់ទុកថាជាកីឡាករមួយរូបដែលជោគជ័យបំផុតប្រចាំសតវត្សរ៍ទី២១ ដោយឈ្នះពាន World Cup ម្ដង, Champions League ២ដង និង Serie A ៦លើក។

ចាប់ផ្ដើមអាជីពនៅក្លិប Brescia, Pirlo បានផ្ទេរទៅក្លិប Inter Milan ហើយក្រោយមកបានចូលរួមគូប្រជែងដ៏ជូរចត់របស់ពួកគេ AC Milan ហើយក្លាយជា Legend នៅទីនោះ។