Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

២០២៣ ជាឆ្នាំលាភ ឆ្នាំជ័យរបស់កីឡាករអេស្ប៉ាញ Bryan Zaragoza

Bryan Zaragoza បានឈានដល់ការព្រមព្រៀងក្នុងការផ្ទេរទៅកាន់ក្លិប Bayern Munich ពីក្លិប Granada នាដំណាច់រដូវកាល ២០២៣-២៤។ ពីកីឡាករម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងកម្រិតថ្នាលយុវជន ពេលនេះ Zaragoza បានឈានជំហានដ៏ធំមួយក្នុងអាជីពរបស់ខ្លួន ក្នុងឆ្នាំ២០២៣ ដោយជួយ Granada ប្រូម៉ូតមកកាន់លីគកំពូលអេស្ប៉ាញ, អាចរកគ្រាប់បាល់២គ្រាប់ទល់នឹង FC Barcelona, ទទួលបានឱកាសលេងក្នុងជម្រើសជាតិអេស្ប៉ាញ និងជាពិសេសបានចូលរួមក្លិបធំបាល់ទាត់ធំបំផុតមួយនៅលើលោក, Bayern Munich។