Loris Karius អាចនឹងទទួលបានឱកាសបង្ហាញខ្លួនក្នុងការប្រកួត UEFA Champions League ជាថ្មី ក្នុងជំនួបចុងក្រោយនៃវគ្គចែកពូល ទល់នឹង AC Milan ក្រោយបាត់មុខពីការប្រកួតពានអឺរ៉ុបមួយនេះ អស់រយៈពេល៥ឆ្នាំបន្ទាប់ពី គេបានធ្វើឱ្យមានកំហុសនាំឱ្យ Liverpool បរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ។
Martin Dubravka ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ សម្រាប់ការប្រកួតទល់នឹងក្រុមមកពី Serie A ខណៈអ្នកចាំទីដៃទី១ Nick Pope ត្រូវសម្រាកពីទីលានក្រោយទទួលការវះកាត់ ហើយនេះអាចជាឱកាសលើកដំបូងសម្រាប់ Loris ក្នុងការបង្ហាញខ្លួន ក្នុងប្រកួត Champions League ជាថ្មី តាំងពីលេងវគ្គផ្ដាច់ព្រ័ត្រនាឆ្នាំ២០១៨ ដោយកាលនោះក្រុមហង្សក្រហម បានបរាជ័យក្រោមថ្វីជើង Real Madrid ៣-១។