Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Varane អាចចាកចេញពី Man Utd ដោយគ្មានតម្លៃផ្ទេរ មុនចប់កិច្ចសន្យាដែលបានប្រកាស

Raphael Varane អាចនឹងចាកចេញពី Manchester United នាដំណាច់រដូវកាលនេះ ដោយពុំមានតម្លៃផ្ទេរ បើទោះបីជាក្លឹបអង់គ្លេសបានប្រកាសជាសាធារណៈថា ខ្សែការពាររូបនេះមានកុងត្រាជាមួយពួកគេ រហូតដល់ខែមិថុនាឆ្នាំ២០២៥។

Varane បានរបូតតំណែងក្នុងជម្រើស១១នាក់ដំបូង ក្នុងតំបន់ការពារកណ្ដាលក្នុងក្រុមរបស់លោក Erik ten Hag ហើយការលេងទល់នឹង Bayern Munich នៅ Champions League កាលពីថ្ងៃពុធ ជាការបង្ហាញខ្លួនលើកដំបូងរបស់គេសម្រាប់ Man Utd តាំងពីខែវិច្ឆិកា ក្នុងជំនួបទល់ Luton Town។