Skip to content
ក្លឹប ISI ដង្កោសែនជ័យ និងដៃគូសហការបង្កើតពានរង្វាន់មួយស្វែងរកក្រុមជើងឯកទៅកាន់កីឡដ្ឋាន Tottenham Hotspur
    ទំព័រដើម  »  កីឡាជាតិ

ក្លឹប ISI ដង្កោសែនជ័យ និងដៃគូសហការបង្កើតពានរង្វាន់មួយស្វែងរកក្រុមជើងឯកទៅកាន់កីឡដ្ឋាន Tottenham Hotspur

ក្លឹបបាល់ទាត់ ISI Dangkor Senchey FC និង​ ក្រុមហ៊ុន AIA Cambodia បានសហការបង្កើតពានរង្វាន់ AIA Corporate Cup 2024 ក្នុងការស្វែងរកក្រុមជើងឯកទាំងបុរស-នារី ទទួលបានឱកាសទៅកាន់កីឡដ្ឋាន Tottenham Hotspur នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

ថ្លែងក្នុងពិធីបើកក្នុងការប្រកួតជាផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅ​ លោក កាំង សេន ប្រធានក្លឹបបាល់ទាត់ ISI Dangkor Senchey FC បានឱ្យ ដឹងថា ការប្រកួតពានរង្វាន់នេះ មិនត្រឹមតែមានក្រុមបុរសចូលនោះទេ តែក៏មានក្រុមនារីចូលរួមផងដែរ ក្នុងគោលបំណងរក្សា និងលើកកម្ពស់ សុខភាព សុខុមាល ភាព ជាពិសេសភ្ជាប់ទំនាក់ទំនងរវាងកីឡាករ កីឡាការិនី ដែលបានចូល រួមទាំងអស់ អោយមាន ភាពស្និតស្នាល ក៏ដូចជាឈានទៅចាប់ផ្តើម ឬពង្រឹងរបៀបរស់នៅ ប្រចាំ ថ្ងៃ ឱ្យកាន់តែសកម្ម ដែលស្របតាមគោលបំណងក្នុងការលើកកម្ពស់ «រស់នៅល្អ គិតល្អ ផែន ការល្អ អារម្មណ៍ល្អ» ម្យ៉ាងវិញទៀតជម្រុញលើកទឹកចិត្តស្ត្រី ចូលរួមក្នុងកីឡា និងបង្ហាញថា កីឡាបាល់ទាត់ សម្រាប់គ្រប់គ្នា។ ប្រធានក្លឹបដ៏ដែល បន្ថែមថា ការប្រកួតនេះ ត្រូវបានគាំទ្រ និងរៀបចំការប្រកួតដោយ ISI ដង្កោសែនជ័យ ជាក្លឹបមួយរបស់ក្របខណ្ឌបាល់ទាត់កំពូល របស់កម្ពុជា ដើម្បីធានាថា គ្រប់ការប្រកួតប្រព្រឹត្តិទៅដោយរលូន  និងប្រកបដោយវិជ្ជាជីវៈ ។

លោកស្រី Jane Tay អគ្គនាយិកា អេ អាយអេ បានមានប្រសាសន៍ថា ការប្រកួតនេះជាផ្នែកមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតដែលក្រុមហ៊ុនលោកស្រីបានរៀបចំនាពេលកន្លងមក ។ ការប្រកួតនេះ នឹងធ្វើឱ្យយើងបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងយូអង្វែង បង្កើតភាពវិជ្ជមាន បរិយាកាសកន្លែងធ្វើការឱ្យស្របតាមនិយមន័យ «សុខភាព កាន់តែប្រសើរនៅកន្លែងធ្វើការ» ដោយជម្រុញឱ្យពួកគាត់ចូលរួមក្នុងសកម្មភាពនានា ដើម្បីទទួលបានការរស់នៅដ៏សកម្ម ។

សូមជម្រាបថា ពានរង្វាន់បាល់ទាត់ AIA Corporate Cup 2024 បានទទួលស្វាគមន៍ក្រុមចូលរួមចំនួន ៤០ ក្នុងនោះមានបុរស៣៥ក្រុម ក្រុមនារីចំនួន៥ក្រុម ដែលតំណាងស្ថាប័នជាតិ និងអន្តរជាតិ ខណៈកម្មវិធីប្រកួត នឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២៤ រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រុមដែលជាម្ចាស់ជើងឯកបុរសមួយក្រុម និង ក្រុមនារីមួយក្រុម នឹងតំណាងឱ្យ កម្ពុជាទៅប្រកួតបន្តនៅកីឡដ្ឋាន Tottenham Hotspur ជាមួយក្រុម AIA ដែលមកពីបណ្តាលប្រទេសផ្សេងៗក្នុងខែឧសភា ឆ្នាំ២០២៤។