Liverpool នឹងជួប Fulham ខណៈ Chelsea លេងទល់នឹងក្រុមមកពីលីគទី២ ក្នុងវគ្គ១/២ផ្ដាច់ព្រ័ត្រ League Cup

Narong
11 មើល
0 នាទីអាន
- Advertisement -

Liverpool នឹងប្រកួតទល់ Fulham ខណៈ Chelsea នឹងជួប Middlesbrough ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup រដូវកាល ២០២៣-២៤។

ក្រុមហង្សក្រហម បានយកឈ្នះ West Ham ដោយលទ្ធផល ៥-១ កាលពីថ្ងៃពុធ ហើយទទួលបានឱកាសឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយ ខណៈដែលគូប្រកួតរបស់ពួកគេ Fulham ឈ្នះ Everton ដោយបាល់១១ម៉ែត្រកាត់សេចក្ដី មុនឆ្លងមកដល់វគ្គនេះ។

ដោយឡែក Chelsea បានបញ្ចប់ដំណើររបស់ Newcastle United ដែលបានយកឈ្នះ Manchester United & Manchester City ក្នុងវគ្គមុនៗដោយបាល់១១ម៉ែត្រកាត់សេចក្ដី រីឯ​ Middlebrough ឈ្នះ Port Vale ៣-០ មុនឡើងទៅជួបក្រុមតោខៀវ។