គ្រូបង្គោល Shin Tae Yong របស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានកំណត់គោលដៅឆ្លងផុតវគ្គចែកពូល AFC Asian Cup ជាលើកដំបូង ខណៈក្រុមរបស់លោកមានការត្រៀមខ្លួនរួចរាល់សម្រាប់ពានរង្វាន់នេះ។
ក្រុមឥណ្ឌូណេស៊ីទទួលបានឱកាសចូលរួមព្រឹត្តិការណ៍ Asian Cup ៤លើក ប៉ុន្ដែពួកគេបញ្ចប់ត្រឹមវគ្គចែកពូល ក្នុងឆ្នាំ១៩៩៦,២០០០, ២០០៤ និង ២០០៧។ សម្រាប់ការចូលរួមចុងក្រោយបង្អស់ ឥណ្ឌូណេស៊ី ស្ថិតនៅក្នុងពូល D ជាមួយ វៀតណាម អ៊ីរ៉ាក់ និងជប៉ុន។