Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Man City ជិតសម្រេចការផ្ទេរយុវជនអាហ្សង់ទីនម្នាក់ ដែលលេចធ្លោនៅ World Cup U17

Manchester City ខិតកៀកក្នុងការចុះហត្ថលេខាផ្ទេរ ខ្សែបម្រើវ័យក្មេង Claudio Echeverri ពីក្លឹប River Plate នេះបើយោងតាមប្រភពពី ESPN។

ក្លឹបមេឃខៀវ មានការចរចាជាផ្លូវការជាមួយក្លឹបអាហ្សង់ទីន ហើយជិតឈានការព្រមព្រៀងរវាងភាគីទាំងអស់សម្រាប់ការផ្ទេរ កីឡាករវ័យ១៧ឆ្នាំ មកកាន់ទឹកដី Etihad។