អ្នកចាត់ការរបស់ Liverpool លោក Jurgen Klopp បង្ហាញក្ដីរីករាយចំពោះការត្រលប់មកវិញរបស់ Mohamed Salah ដែលត្រៀមសម្រាប់ការចូលរួមជាមួយមិត្តរួមក្រុម ប្រកួត Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី១ទល់នឹង Sparta Prague។
Salah បានរងរបួសសរសៃរពួរអំឡុងពេលបំពេញភារកិច្ចជូនក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ក្នុងព្រឹត្តិការណ៍ Africa Cup of Nations កាលពីខែមករា។