Skip to content
    ទំព័រដើម  »  កីឡាជាតិ

តេជោលីគ រដូវកាលទី១ ប្រកួតប្រជែង ៣ជុំ ប្រាក់រង្វាន់ ៦០លានរៀល

ភ្នំពេញ៖ ការប្រកួតបាល់ទះ «តេជោលីគ» រដូវកាលទី១នេះនឹងដំណើរការពីថ្ងៃទី១២ ខែមករា ដល់ទីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដែលមានក្លឹបបាល់ទះអាជីពចំនួន៨ ចូលរួមប្រជែងសន្សំពិន្ទុវិលជុំទាំងអស់។ ហើយ២ក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេនឹងត្រូវទម្លាក់ចោល ខណៈ៦ក្រុមពីលេខ១ដល់លេខ៦នឹងត្រូវជួបគ្នានៅជុំទី២ ។

បន្ទាប់ពីបញ្ចប់ការប្រកួតជុំទី២ ក្រុម២ត្រូវបានកាត់ចេញ និងក្រុមកំពូលទាំង៤ឡើងទៅជុំទី៣ ដោយការប្រកួតនៅជុំទី៣ គឺក្រុមទាំង៤ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រតែម្តង។ នេះដោយយោងតាមការបញ្ជាក់ពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

សមាគម-ក្លឹបកីឡាបាល់ទះ ចំនួនទាំង៨ដែលចូលរួមប្រជែងម្ចាស់តំណែងជើងឯកនេះ រួមមាន៖

សមាគមកីឡាបាល់ទះវិសាខា សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ

ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស

ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣

ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ក្លឹបបាល់ទះស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់

ក្លឹបបាល់ទះស្នងការដ្ឋាននគបាលខេត្តកណ្តាល

ដោយត្រូវប្រកួតពីថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ នៃសប្ដាហ៍នីមួយៗ ដោយប្រាក់រង្វាន់ជើងឯក ៦០លានរៀល៕