លោក ស៊ុំ វណ្ណា គ្រូបង្គោលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានបង្ហាញភាពភ្ញាក់ផ្អើលដែលមានយុវជនជាច្រើនបានចូលរួមកម្មវិធីធ្វើតេស្ដនេះ។
ចំណែកឯកឧត្តម ឈន សារ៉ាណេ ដែលជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានលើកទឹកចិត្តយុវជនឱ្យប្រឹងប្រែងអស់ពីសមត្ថភាព និងលេងកីឡាដើម្បីចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ មិនតែប៉ុណ្ណោះ ឯកឧត្ដមសង្កត់ធ្ងន់ថា យុវជនទាំងអស់ក៏ត្រូវធ្វើជាកូនល្អ សិស្សល្អ ដើម្បីជាបង្គោលដល់គ្រួសារ និងសសរទ្រូងប្រទេសជាតិ៕