កីឡាករបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងតេស្តវិជ្ជមានកូវីដឡើងដល់១០នាក់

Monghak Yong
17 មើល
0 នាទីអាន
- Advertisement -

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងបានឱ្យដឹងថាមានកីឡាករជម្រើសជាតិរបស់ពួកគេ២នាក់បន្ថែមទៀតហើយដែលតេស្តវិជ្ជមានជំងឺកូវីដ១៩ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបក្នុងជំរំជម្រើសជាតិពេលនេះកើនដល់១០នាក់។

ខ្សែប្រយុទ្ធ Hwang Hee-chan របស់ក្លិប RB Leipzig និងបុគ្គលិកម្នាក់បានតេស្តវិជ្ជមានកាលពីថ្ងៃអង្គារទី១៧ខែវិច្ឆិកា ក្រោយប្រកួតមិត្តភាពឈ្នះកាតារ២-១។

កីឡាករ៦នាក់ផ្សេងទៀតរួមជាមួយបុគ្គលិក២នាក់ បានតេស្តវិជ្ជមានមុននោះ គឺកាលពីចុងសប្ដាហ៍មុន មុនពេល កូរ៉េខាងត្បូង ប្រកួតចាញ់ ម៉ិកស៊ីកូ ២-៣។

ក្របខ័ណ្ឌ Bundesliga បានចេញសេចក្ដីប្រកាសព័ត៌មានថា៖ «Hwang Hee-chan បានតេស្តវិជ្ជមានកូវីដ១៩។ គេនឹងនៅដាច់ដោយឡែកក្នុងផ្ទះឆ្ងាយពីមណ្ឌលហ្វឹកហាត់របស់ RB Leipzig ហើយនឹងបន្តតេស្តយ៉ាងទៀងទាត់ជាបន្តទៀត»។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានទៅបោះជំរំនៅប្រទេសអូទ្រីសសម្រាប់ការប្រកួតមិត្តភាពទាំង២ខាងលើ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕