ប្រធានក្រុមបាល់ទាត់ជម្រើសជាតិថៃ Theerathon Bunmathan បាននិយាយនៅក្នុងសម្ភាសន៍របស់សារព័ត៌មានជប៉ុន ចំពោះបរាជ័យ ៥-០ ក្នុងប្រកួតនាដើមឆ្នាំ២០២៤នេះ ដោយគេពុំបានចាត់ទុកថា ការចាញ់ក្រុមកម្រិតខ្ពស់ដូចជាជប៉ុន ពុំមានជារឿងអាម៉ាសទេ។
នៅក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នាកីឡដ្ឋានជាតិជប៉ុន ក្រុមទាំងពីរបញ្ចប់លទ្ធផលក្នុងវគ្គទី១ ០-០ ប៉ុន្ដែបម្រែបម្រួលនៃការប្រកួតបានកើតឡើងដោយក្រុមម្ចាស់ផ្ទះជប៉ុន អាចរកបាន៥គ្រាប់ក្នុងវគ្គទី២ មិនឱ្យក្រុមភ្ញៀវតដៃបានឡើយ។