មុនការប្រកួតវគ្គជម្រុះ FIFA World Cup 2026 នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នាយកផ្នែកបាល់ទាត់នៃសហព័ន្ធកីឡាបាល់ទាត់ប៉ារ៉ាហ្គាយ លោក Fernando Villasboa បានប្រកាសថា អ្នកគាំទ្រក្រុមម្ចាស់ផ្ទះដែលពាក់អាវជម្រើសជាតិអាហ្សង់ទីន Barcelona ឬ Inter Miami ដែលមានឈ្មោះ Messi នៅពីខ្នង នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋានប្រកួតនោះទេ។
លោក Villasboa បានលើកឡើងថា លោកមានការគោរពដល់កីឡាករទាំងអស់ ប៉ុន្ដែចង់ឱ្យក្រុមប៉ារ៉ាហ្គាយមានប្រៀបក្នុងភាពជាម្ចាស់ផ្ទះ ទល់នឹងក្រុមការពារជើងឯកបាល់ទាត់ពិភពលោកអាហ្សង់ទីន។ ហេតុផលផ្សេងទៀតនោះគឺ ដើម្បីធានាសុវត្ថិភាព បញ្ចៀសបញ្ហាជម្លោះដែលអាចកើតមានឡើង ទាំងក្រៅ និងក្នុងកីឡដ្ឋាន៕