Skip to content
    ទំព័រដើម  »  កីឡាជាតិ

យុវជន តេអូ កូនកាត់ខ្មែរបារាំងហ្វឹកហាត់ប្រដាល់សកលភ្ជាប់គោលដៅ​ក្លាយជាជម្រើសជាតិកម្ពុជា

តេអូ គឺជាកូនខ្មែរកាត់បារាំង មានកំណើតនៅខេត្តសៀមរាប។ ឪពុករបស់គេជាជនជាតិបារាំង និងម្ដាយជាជនជាតិខ្មែរ។

គេបានចូលហ្វឹកហាត់កីឡាប្រដាល់សកលរយៈពេល៨ខែមកហើយ និងបានហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរខ្លះៗដែរ តែប្រដាល់សកល ជាអាទិភាពរបស់គេ។ មិនត្រឹមតែជាការហ្វឹកហាត់ដើម្បីសុខភាព និងការពារខ្លួនប៉ុណ្ណោះទេ តេអូ ចង់ក្លាយទៅជាកីឡាករជម្រើសជាតិតែម្ដង។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅ គេបានចូលរួមការប្រកួតក្នុងស្រុកនៅស្តាតអូឡាំពិក ដោយចាញ់​កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា វី សុភ័ស្ស៕