កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសថា កីឡាករ Ekanit Panya បានដកខ្លួនចេញពីក្រុមជម្រើសជាតិ និងមិនចូលរួមព្រឹត្តិការណ៍ AFC Asian Cup 2023 នោះទេ។
ហេតុផលដោយសារតែគេចង់ទុកពេលវេលា ហ្វឹកហាត់មុនបើករដូវកាល និងរួមចំណែកឱ្យបានច្រើនជាងនេះសម្រាប់ក្លឹបជប៉ុន Urawa Reds Diamonds។ ទោះយ៉ាងណាក្ដី គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ Masatada Ishii មិនបានរារាំងការសម្រេចចិត្តនោះទេ ហើយបានកោះហៅ Picha Autra ជំនួសកន្លែងរបស់ Ekanit។