Skip to content
ស្ថាបនិកពានរង្វាន់បាល់ទាត់៧មករាសម្រាប់ពលករនៅថៃ គ្រោងរៀបចំពានធំមួយទៀតនៅដើមខែឧសភា
    ទំព័រដើម  »  កីឡាជាតិ

ស្ថាបនិកពានរង្វាន់បាល់ទាត់៧មករាសម្រាប់ពលករនៅថៃ គ្រោងរៀបចំពានធំមួយទៀតនៅដើមខែឧសភា

ថ្លែងក្រោយបិទបញ្ចប់ការប្រកួតពានរង្វាន់បាល់ទាត់អបអរទិវាជ័យជម្នះ៧មករា សម្រាប់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤  លោក ធុង ឡាញ់ អ្នកផ្ដួចផ្ដើមកម្មវិធីប្រកួតនេះបានលើកឡើងថា “សូមអរគុណដល់ពលករទាំងអស់ដែលមកចូលរួមយ៉ាងច្រើនកុះករ ដែលបញ្ចប់ទៅដោយភាពរលូន និងភាពសប្បាយរីករាយ។ លោកបញ្ជាក់ថែមទៀតថា ក្រោយជោគជ័យក្នុងការរៀបចំការប្រកួតបានរង្វាន់បាល់ទាត់អបអរទិវាជ័យជម្នះ៧មករាឆ្នាំ២០២៤នេះ លោកគ្រោងរៀបចំពានរង្វាន់ធំមួយទៀតសម្រាប់ក្រុមពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃម្ដងទៀត នៅដើមខែឧសភាខាងមុខគឺត្រូវនឹងថ្ងៃទិវាពលកម្មអន្តជាតិតែម្ដង”។

 

នេះមិនមែនជាលើកទី១ ទេ ដែលមានការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ សម្រាប់ក្រុមពលករនៅថៃនេះឡើង ដែលកាលពីលើកទី១ធ្វើឡើងក្នុងឆ្នាំ២០២៣ ក្នុងការប្រកួតពានរង្វាន់អបអរទិវាជ័យជម្នះ៧មករាដែលមានការចូលរួម២៨ក្រុម និងលើកទី២ ក្នុងឆ្នាំ២០២៤នេះមានការចូលរួមពីក្រុមពលករកម្ពុជារហូតដល់ ៤៨ ក្រុម ក្នុងនោះមានក្រុមបុរស៤០ក្រុម និង ក្រុមនារី៨ក្រុម មកពី៦ខេត្តក្រុងដែលកំពុងធ្វើការនៅប្រទេសថៃ ដូចជា ខេត្តឆាកឆឺងសៅ , សមុតប្រាកាន, ប៉ាថុមថានី, ឆុនបុរី , បាងកក, និង ផាតាយ៉ា។

 

ជាលទ្ធផលការប្រកួតពានរង្វាន់បាល់ទាត់អបអរទិវាជ័យជម្នះ៧មករាឆ្នាំ២០២៤ ជ័យលាភីបានលើ

ក្រុមបាល់ទាត់ផ្នែកបុរស

លេខ១ ក្រុម KRT ទទួលបាន ៣០០០០បាត ស្មើនឹង ១០០០ដុល្លា

លេខ២ ក្រុម .Bangpu ទទួលបាន ២០០០០បាត ស្មើនឹង ៧០០ដុល្លា

លេខ៣ ក្រុម Angkor Samrong ទទួលបាន ១២០០០បាត ស្មើនឹង ៤០០ដុល្លា

លេខ៤ ក្រុម K.V.S ទទួលបាន ៦០០០បាត ស្មើនឹង ២០០ដុល្លា

 

បាល់ទាត់ផ្នែកនារី

លេខ១ Small Girl Bii Ya ទទួលបាន ៤០០០បាត ស្មើនឹង ១៥០ដុល្លា

លេខ២ ផ្កាឈូក ទទួលបាន ៣០០០បាត ស្មើនឹង ១០០ដុល្លា

លេខ៣ SMK ទទួលបាន ២០០០បាត ស្មើនឹង ៧០ដុល្លា។

 

ពានរង្វាន់ឯកត្តជន

កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍បានទៅលើ កីឡាករ  ថុង សុភាព មកពី KRT

ទទួលបាន ១៥០០បាត ស្មើនឹង៥០ដុល្លា

កីឡាករ ស៊ុតច្រើនជាងគេ បានទៅលើ កីឡាករ សាវិត សុខជា មកពី

ក្រុម KRT ទទួលបាន ១៥០០បាត ស្មើនឹង៥០ដុល្លា

កីឡាកររបូតគ្រាប់តិចជាងគេបានទៅលើ កីឡាករ វាសនា មកពី ក្រុម អង្គរ សំរោង១៥០០បាត ស្មើនឹង៥០ដុល្លា