លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា ការលក់សំបុត្រការប្រកួតបាល់ទាត់លក្ខណៈអន្តរជាតិនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) នឹងលែងជួបភាពស្មុគស្មាញទៀតហើយ ពេលកៅអីមានខ្នងបង្អែកត្រូវបានដំឡើងរួចរាល់។
លោកអគ្គលេខាធិការខាងលើសង្កត់ធ្ងន់ថា មុនការដំឡើងកៅអីមានខ្នងបង្អែកនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រូវឆ្លងកាត់នីតិវិធីល្អិតល្អន់ច្រើន ដើម្បីបានលក់សំបុត្រ៕