Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Ten Hag ថាអវត្តមានរបស់ Rashford ក្នុងប្រកួត FA Cup យប់មិញ​ ដោយសារជំងឺ និងបញ្ហាផ្ទៃក្នុង

អ្នកចាត់ការ Manchester United លោក Erik ten Hag និយាយថាអវត្តមានរបស់ Marcus Rashford ក្នុងជុំទី៤នៃ FA Cup ទល់នឹង Newport County ដោយសារតែបញ្ហាផ្ទៃក្នុង។

ខ្សែប្រយុទ្ធអង់គ្លេស បានខកខានហ្វឹកហាត់ សម្រាប់ Man Utd កាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានរាយការណ៍ថា គេមានជំងឺ។ ទោះយ៉ាងណាក្ដី កីឡាករវ័យ២៦ឆ្នាំ ត្រូវបានប្រទះឃើញនៅកន្លែងកម្សាន្ដពេលរាត្រី ក្នុងប្រទេសអៀរឡង់ខាងជើង កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។