យុវជនបាល់បោះអាមរិកវ័យ១៩ឆ្នាំ Anthony Edwards ត្រូវបានជ្រើសរើសក្នុងលំដាប់ទី១នៃ NBA’s draft pick ជាមួយនឹងការផ្ទេរចូលក្លិប Minnesota Timberwolves ហើយគេបានឧទ្ទិសជោគជ័យនេះជាកុសលជូនម្ដាយនិងជីដូនរបស់គេដែលបានចែកឋានក្នុងឆ្នាំ២០១៥ដោយសារជំងឺមហារីក។
Edwards ដែលធំធាត់ដឹងក្ដីក្រោមការចិញ្ចឹមបីបាច់ពីសំណាក់បងស្រីនិងបងប្រុសរបស់ខ្លួន នឹងទទួលបានកិច្ចសន្យារយៈពេល៤ឆ្នាំដែលមានតម្លៃ៤៤.២លានដុល្លារអាមេរិក។ គេពាក់អាវលេខ៥ដើម្បីជាការចងចាំដល់ម្ដាយនិងជីដូនរបស់គេដែលបានទទួលមរណភាពនៅថ្ងៃទី៥នៃខែ។
កីឡាករកើតនៅរដ្ឋ Georgia ខាងលើ បាននិយាយក្នុងថ្ងៃពិធីថា៖ «វាជាអារម្មណ៍មួយដែលរកអ្វីមកពណ៌នាមិនបាន។ គ្រួសាររបស់ខ្ញុំក្ដុកក្ដួលអារម្មណ៍ខ្លាំងណាស់»។

ដោយឡែក កីឡាករ James Wiseman ស្ថិតនៅលេខ២ ត្រូវបានជ្រើសរើសដោយក្លិបជើងឯក៦ដង Golden State Warriors ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៅភូមិភាគបស្ចឹមរដូវកាលមុន។
LaMelo Ball វ័យ១៩ឆ្នាំ លេខ៣ត្រូវបានជ្រើសរើសដោយក្លិប Charlotte Hornets។
ចំណែកក្លិប Chicago Bulls បានជ្រើសរើសយក Patrick Williams ដែលជាជម្រើសទី៤៕