Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Son Heung-min៖ “ខ្ញុំសូមទោសដែលមិនអាចសម្រេចអ្វីដែលអ្នកគាំទ្រកូរ៉េខាងត្បូងរំពឹងទុក”

ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son Heung-min ត្រៀមត្រលប់ទៅក្លឹប Tottenham Hotspur វិញ បន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានធ្លាក់ចេញពីព្រឹត្តិការណ៍ AFC Asian Cup ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងហ្សកដានី។

ក្រុមដឹកនាំដោយគ្រូបង្គោល Jurgen Klinsmann បានបរាជ័យ ២-០ ពីគ្រាប់បាល់ក្នុងវគ្គទី២នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រកបានដោយកីឡាករ Yazan Al-Naimat និង Mousa Al-Tamari នៅកីឡដ្ឋាន Ahmad bin Ali កាលពីថ្ងអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។